មាតិកា
ផ្សព្វផ្សាយ អប់រំណែនាំបញ្ឈប់សកម្មភាពធ្វើនេសាទប្រើឧបករណ៍ខុសច្បាប់​ របាំងស្បៃមុង របាំងសាច់អួនក្រឡាល្អិត​ នូវរដូវបិទនេសាទ
ចេញ​ផ្សាយ ០៥ សីហា ២០២២
151

ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២  នៅស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាន លោកនាយសង្កាត់កំពង់លួង បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយ អប់រំណែនាំបញ្ឈប់សកម្មភាពធ្វើនេសាទប្រើឧបករណ៍ខុសច្បាប់( របាំងស្បៃមុង របាំងសាច់អួនក្រឡាល្អិត) នូវរដូវបិទនេសាទ ដោយមានការចូលរួមពី វរសេនីយ៍ឯក ជា សោភ័ណ កងរាជអាវុធហត្ថផ្ទៃប្រទេស លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ អាជ្ញាធរឃុំកំពង់លួង និងប្រជានេសាទចំនួន ៤៧ នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter