ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន សហការជាមួយកងរាជអាវុធស្រុកបាកាន និងយោធាខេត្ត កម្លាំងសរុបចំនួន ០៧នាក់ និងកាណូតចំនួន ០២គ្រឿង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំនុចត្រឡោក ប្រឡាយខ្សាច់ និងចុងព្រែកតាឡែន ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បាន០២ករណី បំផ្លាញចោល វត្ថុតាងរួមមាន
- របាំងសាច់អួនប្រវែង ៩៥០ម៉ែត្រ (០៣ខ្សែ)
- របាំងស្បៃមុងប្រវែង ៦៥០ម៉ែត្រ (២ខ្សែ)
- ក្បាលបរចំនួន ០៦គ្រឿង
- លូកងស្បៃមុងចំនួន ៦មាត់
- បង្គោលចំនួន ៧៥០ដើម
- ត្រីល្អិតទំងន់ ៨០ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម