មាតិកា
លទ្ធផល​ចុះពិនិត្យការដាំដុះដំណាំបន្លែរបស់ ក្រុមបណ្តុំអាជីវកម្មបន្លែ នៅភូមិជ្រែង និងភូមិកគោ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៨ សីហា ២០២២
94

ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមដំណើរដោយលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យការដាំដុះដំណាំបន្លែរបស់ ក្រុមបណ្តុំអាជីវកម្មបន្លែ  នៅភូមិជ្រែង និងភូមិកគោ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលកសិករកំពុងដាំដំណាំ និងប្រមូលផលជាបណ្តើរៗដូចជា  ដំណាំស្ពៃតឿ ដំណាំសាលាដ ដំណាំម្រះ ដោយឡែកដំណាំខាត់ណាកំពុងលូតលាស់ល្អនឹងត្រៀមប្រមូលផលលក់នៅថ្ងៃសែនក្បាលទឹកខាងមុខនេះ។ ក្នុងនោះដែរ​លោកអនុប្រធានមន្ទីរ បានផ្តល់​អនុសាសន៍​ណែនាំនូវបច្ចេកទេសដាំដុះបន្លែសុវត្តិភាព និងសុំឲ្យមានការដាំជាប្រចាំបន្តបន្ទាប់ ដើម្បីផ្គត់ផ្គង់ទីផ្សារ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter