មាតិកា
កិច្ចប្រជុំ​ដើម្បីវាយតំលៃ និងជ្រើស​រើស​បេក្ខភាពសម្រាប់ដំឡើងឋានៈ​ និងសម្រួលភារកិច្ចជូនមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ នៅសាល​ប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៨ សីហា ២០២២
105

ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅសាល​ប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំ​ដើម្បីវាយតំលៃ និងជ្រើស​រើស​បេក្ខភាពសម្រាប់ដំឡើងឋានៈ​ និងសម្រួលភារកិច្ចជូនមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ ក្រោមការដឹកនាំរបស់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការ ដោយមានការចូលរួមពី លោក លោកស្រី សមាជិកគណកម្មការវាយតំលៃសរុប០៦រូប /ស្រី ០២រូប​ ។​ ចំពោះរបៀបវារៈនៃកិច្ចប្រជុំមាន៖​
១.មតិបើកកិច្ចប្រជុំ និងការបង្ហាញគោលបំណងនៃកិច្ចប្រជុំ
២.ការបង្ហាញពីពង្រាងលិខិតបង្គាប់ការដំឡើងឋានៈ និងសម្រួលភារកិច្ចជូនមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ ៣.ការពិភាក្សា​ និងផ្លាស់ប្តូរយោបល់លើសមាសភាពមន្រ្តីដែលត្រូវតែងតាំង សម្រួលភារកិច្ច និងមតិបូកសរុបនៃកិច្ចប្រជុំ​ ។ ជាលទ្ធផលនៃកិច្ចប្រជុំបានសម្រេច តម្លើងឋានៈ និងសម្រួលភារកិច្ចខណ្ឌរដ្ឋបាលព្រៃឈើសរុប ០៨រូប ដែលធ្វើការនៅផ្នែករដ្ឋបាលព្រឈើក្រគរ  សង្តាត់រដ្ឋបាលព្រៃឈើ(អន្សារចំបក់ ឈើតុំ សំរោង ព្រងិល លាច ប្រម៉ោយ និងអូរសោម) ។

ចំនួនអ្នកចូលទស្សនា
Flag Counter