មាតិកា
កិច្ចប្រជុំសម្របសម្រួល ត្រួតពិនិត្យ វាយតម្លៃលើការអនុវត្តច្បាប់ ក្នុងការបង្ក្រាបបទល្មើសជលផល​ នៅសាលាឃុំ កំពង់លួង
ចេញ​ផ្សាយ ០៨ សីហា ២០២២
103

ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ខេត្តពោធិ៍សាត់ រួមមាន លោក ភុំ វិមល
នាយខណ្ឌ​រដ្ឋបាលជលផលពោធិ៍សាត់​ លោកនាយផ្នែក លោកនាយសង្កាត់កំពង់លួង  អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួល ត្រួតពិនិត្យ វាយតម្លៃលើការអនុវត្តច្បាប់ ក្នុងការបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្រ្តខេត្ត ស្ថិតក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្តីទី នៃគណៈអភិបាល​ ខេត្តពោធិ៍សាត់ ឧត្តមសេនីយ៍​ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឧត្តមសេនីយ៍​ទោ ខ្វាន់ ប៊ុនធឿន តំណាងអគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពី លោកអភិបាល អភិបាលរងស្រុកក្រគរ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប យោធាខេត្ដ កងរាជអាវុធហត្ថខេត្ត-ស្រុកក្រគរ​អធិការដ្ឋាននគរបាលស្រុកក្រគរ មេប៉ុស្តិ៍កំពង់លួង និងក្រុមប្រឹក្សាឃុំកំពង់លួង នៅសាលាឃុំ កំពង់លួង ។ ក្រោយការសម្របសម្រួលពិភាក្សារួចមក​ អង្គប្រជុំដាក់ចេញនៅទិសដៅដូចខាងក្រោម៖
- ត្រូវបន្តអប់រំផ្សព្វផ្សាយដល់អ្នកនេសាទអោយបានទូលំទូលាយ

- បន្ដចុះអនុវត្ដ បង្រ្កាបបទល្មើសនេសាទខុសច្បាប់ ជាពិសេសរបាំងស្បៃមុង នៅរដូវបិទនេសាទ

- ជម្រុញ និងបណ្តុះបណ្តាល ការធ្វើវារីវប្បកម្មចិញ្ចឹមត្រីតាមបែ ស្រះ ស៊ង​ ដើម្បីកាត់បន្ថយការធ្វើនេសាទខុសច្បាប់ និងឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម

- សម្រាប់ដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាល​បានចែកជូន ត្រូវជំរុញអោយពលរដ្ឋក្នុងឃុំកំពង់លួង ដាំដុះដំណាំកសិកម្ម និងចិញ្ចឹមសត្វ អោយបានគ្រប់ៗគ្នា​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter