ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមដំណើរដោយក្រុមការងារកម្មវិធី ASPIRE ខេត្ត-ស្រុក បានចុះពិនិត្យការងារចិញ្ចឹមមាន់ របស់ក្រុមបណ្តុំអាជីវកម្មមាន់ នៅភូមិព្រះម្លូ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ លោកអនុប្រធានមន្ទីរ បានផ្តល់អនុសាសន៍ណែនាំដល់កសិករឲ្យនាំគ្នាខិតខំចិញ្ចឹមអោយបានជាប្រចាំបន្តបន្ទាប់ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារបន្ថែមក្រៅពីការធ្វើស្រែ ចម្ការ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម