មាតិកា
ពិធីប្រកាសដាក់ដំណេីរការ​ជាផ្លូវការ​ គម្រោង​កម្ពុជា​ហាវែស​ លេីកទី៣​ នៅ​សណ្ឋាគារ​ហាយ៉ាត់រីជិនស៊ី​ រាជធានីភ្នំពេញ​
ចេញ​ផ្សាយ ០៩ សីហា ២០២២
57

ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២​ លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ ដោយមានការចូលរួមពី​ ឯកឧត្តម​ លោក​ លោកស្រី​ តំណាង​ អង្គការហាវែស​ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ទូទាំង២៥​ ​រាជធានី​/ខេត្ត​ បានអញ្ជេីញ​ចូលរួម​ ពិធីប្រកាសដាក់ដំណេីរការ​ ជាផ្លូវការនូវគម្រោងថ្មីមួយក្នុងកញ្ចប់ថវិកា ២៥ លាន ដុល្លារអាមេរិក ដែលមានគោលបំណងជម្រុញកំណើនសេដ្ឋកិច្ចដែលមានភាពទូលំទូលាយ​ និងប្រកបដោយចីរភាព តាមរយៈការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មកម្ពុជា​ ។  គម្រោង «កម្ពុជាហាវែស ៣» ជាគម្រោងដែលមានរយៈពេល ៥ ឆ្នាំ ទទួល​បានការគាំទ្រថវិកាពីគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (Feed the Future) និងគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID គម្រោង​កម្ពុជា​ហាវែស​ លេីកទី៣​ ធ្វេីនៅ​សណ្ឋាគារ​ហាយ៉ាត់រីជិនស៊ី​ រាជធានីភ្នំពេញ​ ក្រោមអធិបតីភាព​ ឯកឧត្តម​​ វេង​ សាខុន​ រដ្ឋមន្រ្តី​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និង​លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy ។

ចំនួនអ្នកចូលទស្សនា
Flag Counter