មាតិកា
វគ្គបណ្តាលជំនាញឌីជីថលចាំបាច់ តាមប្រព័ន្ធនិម្មិត Zoom Meeting នៅសាលប្រជុំសាលា ពោធិ៍សាត់​
ចេញ​ផ្សាយ ០៩ សីហា ២០២២
82

ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២​ លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញបើកវគ្គបណ្តាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការ នៃមន្ទីរអង្គភាពនានាជុំវិញខេត្ត សរុបប្រមាណ៩៨រូប។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត និងតាមប្រព័ន្ធនិម្មិត ZOOM ដោយបានការអញ្ជើញចូលរួមពី លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ គ្រូឧទ្ទេស ក្រុមការងារ របស់វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាឌីជីថលកម្ពុជា និងសិក្ខាកាមជាច្រើនផ្សេងទៀត។​ សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើជំនាញ ឌីជីថលចាំបាច់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទាំងក្នុងជីវភាពរស់នៅ និងទាំងក្នុងការប្រើប្រាស់នៅតាមមន្ទីរអង្គភាពជំនាញ សំដៅធ្វើយ៉ាងណាពង្រឹងសមត្ថភាព និងការយល់ដឹងបន្ថែម លើជំនាញឌីជីថល ជូនដល់មន្ត្រីរាជការ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យ​ធនធានមនុស្សនៅក្នុងខេត្ត សម្រាប់ជំរុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខ៕

ចំនួនអ្នកចូលទស្សនា
Flag Counter