ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាន លោកនាយសង្កាត់ សហការជាមួយ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឧត្តមសេនីយ៍ទោ
ខ្វាន់ ប៊ុនធឿន តំណាងអគ្គស្នងការនគរបាលជាតិ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ រួមមាន
កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ បរិស្ថាន ដែលមានកម្លាំងសរុបចំនួន ៤៥នាក់ និងកាណូតចំនួន ៥គ្រឿង បានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង រហូតដល់ ចំនុចជ្រោយតាសុខ ឃុំ កំពង់លួង ស្រុកក្រគរ។
វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០១ ករណី
វត្ថុតាងរួមមាន
- របាំងសាច់អួនក្រឡាល្អិត ចំនួន ៣ខ្សែ ប្រវែង ១.០៥០ម៉ែត្រ
- ក្បាលបរ ចំនួន ២គ្រឿង
- បង្គោល ចំនួន ១៥០ដើម
- ត្រីចំរុះទម្ងន់ ១៥គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម