ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានកិច្ចប្រជុំពិនិត្យ និងពិភាក្សា របាយការណ៍ស្តីពីបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌប្រកបដោយ ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងគណនេយ្យភាព តាមប្រព័ន្ធអនឡាញ (Zoom Meeting) ។ ដោយមានសមាសភាពចូលរួម លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម លោកកែវ ចន្ទកែវ អនុប្រធានមន្ទីរកសិកម្ម លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម លោក ឡាយ វិសាល ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងលោក អ៊ុក សុធា អនុប្រធានការិយាល័យផែនការ គណនេយ្យ ។ ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានសម្របសម្រួល និងពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម