មាតិកា
ករណី​បង្ក្រាបបទល្មើសនេសាទពីព្រែកកំពង់គុជ រហូត​ដល់​ភូមិ​ចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១១ សីហា ២០២២
182

ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២​ ក្រុមការងារខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាន  លោកនាយ/នាយរងសង្កាត់ជលផលកណ្ដៀង សហការណ៍ជាមួយ ក្រុមការងារថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ ឧត្តមសេនីយ៍​ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការ​រងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និង​ឧត្តមសេនីយ៍​ទោ​ ខ្វាន់ ប៊ុនធឿន 
តំណាង​អគ្គស្នងការនគរបាលជាតិ កម្លាំងអធិ 
ការដ្ឋាន​រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថស្រុកកណ្ដៀង កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងសហគមន៍នេសាទ ដែល​មានកម្លាំងសរុបចំនួន ៣៥នាក់ និងកាណូតចំនួន ៥គ្រឿង បានចុះល្បាតចាប់ពីជ្រោយវែង ដល់ចារុះ និងបានបង្ក្រាបបទល្មើសនេសាទពីព្រែកកំពង់គុជ រហូត​ដល់​ចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ជាលទ្ធផលបានចំនួន ០២ ករណី វត្ថុតាងរុះរើ និងបំផ្លាញ់ចោល រួមមាន ៖
- របាំងសាច់អួនក្រឡាល្អិត ចំនួន ៣ខ្សែ ប្រវែង ១.៤០០ ម៉ែត្រ
- ក្បាលបរ ចំនួន ១១គ្រឿង
- របាំងស្បៃមុងចំនួន ១០ ខ្សែ ប្រវែង ៣.៧០០ ម៉ែត្រ
- លូកងស្បៃមុងចំនួន ០៩ មាត់ 
- បង្គោល ចំនួន ១.០២០ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៣២ គីឡូក្រាម​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter