ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ដោយមានសមាសភាពចូលរួមមាន: លោក ដាង រ៉ាឌី ប្រធានការិយាល័យគាំពារបរិស្ថានខេត្តពោធិ៍សាត់, លោក ឃ្នឺន ឃ្នឿន មេឃុំរកាត, លោក ថា វ៉ាន់ថេន មន្ត្រី ការិយាល័យផលិកម្មនិងបសុព្យបាលខេត្ត, លោក សន ប៊ុនឈាង មេភូមិវាលវង់, លោក ពល ធី តំណាងម្ចាស់កសិដ្ឋានថូ ចាន់ធី, លោក ជា គឹមហុង ពេទ្យសត្វក្រុមហ៊ុនស៊ីភី
បានចុះធ្វើកំណត់ហេតុនៃការចុះត្រួតពិនិត្យនិងវាយតម្លៃទីតាំងបង្កើតកសិដ្ឋានចិញ្ចឹមមាន់ខ្នាតធំមួយកន្លែងរបស់ លោក ស្រី ថូ ចាន់ធី សហការជាមួយក្រុមហ៊ុនស៊ីភី ស្ថិតនៅ ចំណុចពាម ក្នុងភូមិ វាលវង់ ឃុំ រកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ជាលទ្ធផល ក្រុមការងារមានការពេញចិត្តចំពោះទីតាំងកសិដ្ឋានសមស្របល្អ មិនប៉ះពាល់បរិស្ថាន មិនប៉ះពាល់ប្រជាជន នៅដាច់ស្រយាលពីទីប្រជុំជន និងមានសិទ្ធិកាន់កាប់ដីទទួលស្គាល់ពីអជ្ញាធរមូលដ្ឋាន និងការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលស្រុកភ្នំក្រវាញត្រឹមត្រូវ អាចបង្កើតកសិដ្ឋានចិញ្ចឹមមាន់សាច់ខ្នាតធំបាន ដោយគោរពតាមប្រកាសលេខ ៥៤៩ប្រក.កសក ស្តីពីចំណាត់ថ្នាក់ខ្នាត បទដ្ឋានបច្ចេកទេស និងនីតិវិធីសម្រាប់ការផ្តល់លិខិតអនុញ្ញាតការចិញ្ចឹមសត្វ និងការបង្កាត់ពូជ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម