ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក យូ សុវិចិត្រ នាយសង្កាត់កំពង់លួងរួមមាន កម្លាំងផ្នែកក្រគរ សហការជាមួយ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផល កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ ដែលមានកម្លាំងសរុបចំនួន ១១នាក់ កាណូត ២គ្រឿងបានចេញល្បាតក៏ប្រទះឃើញមានការលួចធ្វើនេសាទដោយឧបករណ៍ ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន នៅចំនុចជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ជាលទ្ធផលបង្ក្រាបបាន ០១ ករណី
- បាឡាសំបកស្មាច់ទំហំ ៧,២មx១មx០,៧ម ភ្ជាប់ម៉ាស៊ីនម៉ាក ហ៊ីណូតា កំលាំង ១៨សេះ ចំនួន ០១គ្រឿង
- បាឡាសំបកស្មាច់ទំហំ ៧,២មx០,៨មx០,៦ម ភ្ជាប់ម៉ាស៊ីនម៉ាកហ៊ីណូតា កំលាំង ១៨សេះ ចំនួន ០១គ្រឿង
- កន្ទ្រងអូសលៀសចំនួន ០២គ្រឿង
- លៀសចំនួន ៣០០ គីឡូក្រាម ។
ចំពោះវត្ថុតាង ក្រុមការងារបានឯកភាព និងធ្វើកិច្ចសន្យា អប់រំណែនាំ បញ្ឈប់ការធ្វើនេសាទខុសច្បាប់តទៅទៀត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម