ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ សង្កាត់រដ្ឋបាលព្រៃឈេីបឹងកន្ទួតបានចូលរួមកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពី ការបម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងព្រៃសហគមន៍ ការចុះល្បាតព្រៃសហគមន៍ ការដកហូតផល អនុផលព្រៃឈើប្រើប្រាស់ជាប្រពៃណីរបស់សមាជិកសហគមន៍ព្រៃឈើ ការធ្វើសុវុឌ្ឍិកម្មព្រៃឈើ ដើម្បីដកហូតអុស និងដំណើរការផលិតធ្យូងក្នុងគោលបំណងលើកកំពស់ជីវភាពគណៈកម្មាការ និងសមាជិកព្រមទាំងប្រមូលថវិកាសំរាប់អភិវឌ្ឍន៍សហគមន៍ នៅសហគមន៍ឈើទាលឃុំត្នោតជុំ ដោយមានការចូលរួមពីអង្គការជឺរេស គណៈកម្មាការសហគមន៍អ្នកចូលរួមសរុប ៩នាក់ស្ត្រី១នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម