ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ សង្កាត់រដ្ឋបាលព្រៃឈើអន្សាចំបក់ រួមជាមួយប៉ុស្តិ៍នគរបាលអន្សាចំបក់ អាជ្ញាធរមូលដ្ឋាន ព្រមទាំងគណៈកម្មការសហគមន៍ព្រៃឈើបឹងប្រិយស្រីសំរោង បានធ្វើការដាំកូនឈើចំនួន ៦០០ ដើម (អាកាស្យា ៤០០ដេីម ឈើទាល ១០០ដេីម ធ្នង់៥០ដេីម និងក្រញូង៥០ដេីម ក្នុងព្រៃសហគមន៍ ស្ថិតក្នុងភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួម ចំនួន១៤ នាក់ ព្រះសង្ឃ ០១ អង្គ និងស្រី ០៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម