មាតិកា
កិច្ចប្រជុំពិភាក្សា​ស្ដីពី​សំណើសុំអនុញ្ញាត​បញ្ជូនបុគ្គលិក និងនិស្សិត ចំនួន ០៥ រូប ចុះប្រមូលព័ត៌មានស្ដីពីខ្សែច្រវ៉ាក់តម្លៃនៃ ដំណាំស្រូវ នៅក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៥ សីហា ២០២២
116

ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២​ លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានជួប​ប្រជុំពិភាក្សា​ស្ដីពី​សំណើសុំអនុញ្ញាតបញ្ជូនបុគ្គលិក និងនិស្សិត ចំនួន ០៥ រូប ចុះប្រមូលព័ត៌មានស្ដីពីខ្សែច្រវ៉ាក់តម្លៃនៃ ដំណាំស្រូវ នៅក្នុងខេត្តពោធិ៍សាត់។​ ដោយមានសមាសភាពចូលរួមពី​ លោក​ ឡាយ​ វិសាល​ ប្រធានការិយាល័យ​រដ្ឋបាល​ បុគ្គលិក​ លោក​ ហ៊ៅ​ ចាន់ដារា​ ប្រធានការិយាល័យ​ កសិឧស្សាហកម្ម​ ​និង​ និស្សិត​មកពី​មហាវិទ្យាល័យ កសិឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងធ្វើការចុះប្រមូលព័ត៌មានពីខ្សែច្រវ៉ាក់តម្លៃនៃដំណាំស្រូវ ជាមួយមន្ត្រីកសិកម្ម សមាគមកសិកម្ម អ្នកប្រមូលទិញ រោងម៉ាស៊ីន អ្នកបោះដុំ អ្នកលក់រាយ កសិករ និងអ្នកលក់ធាតុចូល ដើម្បីយកមក សិក្សាស្រាវជ្រាវ​ ។  ការចុះប្រមូលព័ត៌មាននេះ មានរយៈពេលចំនួន ៣ថ្ងៃ និងមានសមាសភាព ដូចខាងក្រោម៖
លោក​ លី វិសុទ្ធ​ គ្រូស្ម័គ្រចិត្ត មហាវិទ្យាល័យ កសិឧស្សាហកម្ម,​ លោក សិច​ វិភុធ,​ កញ្ញា បេន រស្មី,​ កញ្ញា នាក់ ឆៃយ៉ា​ និង​កញ្ញា​ មុំ ចន្ថា​ និស្សិត មហាវិទ្យាល័យ កសិឧស្សាហកម្ម​ សរុបនាក់ចូលរួម​ ៨នាក់​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter