ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ផ្នែករដ្ឋបាលព្រៃឈើក្រវាញសហការជាមួយនគរបាលរដ្ឋបាលប៉ុស្តិ៍ព្រងិល គណៈកម្មការសហគមន៍ព្រៃឈើភូមិព្រងិល សរុបចំនួន ០៧នាក់ បានចុះល្បាត និងផ្ទៀងផ្ទាត់ព្រំប្រទល់ព្រៃសហគមន៍ នៅសហគមន៍ព្រៃឈើភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ជាលទ្ធផលណែនាំប្រជាពលរដ្ឋរស់នៅក្បែរព្រំប្រទល់ព្រៃសហគមន៍ កុំអោយរុករានចូលដីសហគមន៍ព្រៃឈើ និងដកហូតអន្ទាក់សំរាប់ដាក់សត្វព្រៃ បានប្រវែង ២០០ ម៉ែត្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម