ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួម ប្រជុំអាណត្តិប្រចាំខែសីហា នៅសាលប្រជុំមន្ទីរកសិកម្ម រៀបចំដោយ ការិយាល័ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ។
ខ្លឹមសារសំខាន់ៗនៃកិច្វប្រជុំ៖
១- ស្ថានភាពជំងឺសត្វៈ ការរាយការណ៍ពីស្រុក ក្រុងលឿននិងការចុះអន្តរាគមន៍ទាន់ហេតុការ ដោយសហការគ្នាផ្នែក ស្រុក ក្រុង និងការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្ត ។
២- ការរៀបចំផែនការចុះយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកសត្វគោ/ក្របីនៅតាមភូមិ ឃុំ- សង្កាត់ នៃស្រុក -ក្រុង ជាបន្ទាន់ក្រោយពីបានទទួលថ្នាំវ៉ាក់សាំង ។
៣- បានបែងចែកថ្នាំវ៉ាក់សាំងសារទឹកសត្វគោ/ក្របី ថ្នាំព្យាបាលសត្វ និងសម្ភារ:បរិក្ខាបសុពេទ្យដែលបានទទួលពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វជូនដល់គ្រប់ផ្នែកផលិតកម្ម និងបសុព្យាបាលស្រុក ក្រុង ។
៤- ការផ្តាំផ្ញើរបស់លោកអនុប្រធានមន្ទីរ គឺ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្ត និងតាមផ្នែក ស្រុក ក្រុង ត្រូវតែសហការគ្នាល្អនៃការងារផលិតកម្មនិងបសុព្យាបាល ជាពិសេសការទប់ស្កាត់ជំងឺឆ្លងសត្វទាន់ពេលវេលា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម