មាតិកា
កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ និងតម្រង់ទិស ការអនុវត្ដកម្មវិធី ASPIRE​ នៅ​សាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៦ សីហា ២០២២
101

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២​ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្ដពោធិ៍សាត់ និងមន្រ្ដីពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ និងតម្រង់ទិស ការអនុវត្ដកម្មវិធី ASPIRE នៅបន្ទប់ប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្ដពោធិ៍សាត់ ក្រោមការដឹកនាំដោយ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាសហប្រធានតម្រង់ទិសកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE, Agriculture Services Programme for Innovation, Resilience and Extension) រួមជាមួយ ឯកឧត្ដម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកកម្មវិធី ASPIRE និងថ្នាក់ជាតិ និងបានបន្តរចុះបំពេញបេសកកម្មទស្សនៈកិច្ច នៃការអនុវត្តសកម្មភាពការងាររបស់ (១) បណ្តុំអាជីវកម្មត្រី នៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (២) សហគមន៍បន្លែ ភូមិអូថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (៣) បណ្តុំអាជីវកម្មមាន់ ភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter