មាតិកា
កិច្ចប្រជុំ ដើម្បីអនុវត្តគម្រោងស្ដីពី​ ការរួមគ្នា​ ការពង្រឹង​ គ្រប់គ្រង​ សហគមន៍ព្រៃឈើប្រកបដោយចីរភាព​ នៅសាលាឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៧ សីហា ២០២២
99

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២​ លោក​ សៅ​ វណ្ណៈ​ ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​ នៃ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និង​សង្កាត់រដ្ឋបាលព្រៃឈើសំរោង​ ដោយមានការចូលរួមពី​ ផ្នែករដ្ឋបាលព្រៃឈើក្រវាញខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ជាមួយអង្គការព្រហ្មវិហារធម៌ ក្រុមប្រឹក្សាឃុំ​ មេភូមិ និងគណៈកម្មការសហគមន៍ព្រៃឈើចំនួនបីសហគមន៍រួមមាន៖
១-​ សហគមន៍ព្រៃឈើព្រែក១
២-​ សហគមន៍ព្រៃឈើសាលា រគោ ភូមិអង្គ្រង
៣-​ សហគមន៍ព្រៃឈើរវាង
បានបើកកិច្ចប្រជុំនៅសាលាឃុំសំរោង ដើម្បីអនុវត្តគម្រោងស្ដីពី​ ការរួមគ្នា​ ការពង្រឹង​ គ្រប់គ្រង​ សហគមន៍ព្រៃឈើប្រកបដោយចីរភាព​ ដើម្បីលើកកម្ពស់បរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងបង្កើតសន្តិសុខ​ស្បៀងអោយរីកចំរើន ។ អនុវត្តដោយ (អង្គការព្រហ្មវិហាធ៌ម)​ និងគាំទ្រថវិកាដោយ​ (GEF  SGP  UNDP) សមាសភាពចូលរួមមានចំនួន ៣៣​ នាក់​ ស្រី​ ៦នាក់​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter