មាតិកា
សកម្មភាព​ចុះល្បាត និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង រហូតដល់ ព្រំប្រទល់ខេត្ដ ពោធិ៍សាត់-កំពង់ឆ្នាំង
ចេញ​ផ្សាយ ១៧ សីហា ២០២២
64

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមាន  លោកនាយសង្កាត់ សហការជាមួយ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ ឧត្តមសេនីយ៍​ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឧត្តមសេនីយ៍​ទោ​ ខ្វាន់ ប៊ុនធឿន តំណាងអគ្គស្នងការនគរបាលជាតិ​ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ រួមមាន​ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ បរិស្ថាន ដែលមានកម្លាំងសរុបចំនួន ៤១នាក់ និងកាណូតចំនួន ៥គ្រឿង បានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង រហូតដល់ ព្រំប្រទល់ខេត្ដ ពោធិ៍សាត់-កំពង់ឆ្នាំង
វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០២ ករណី 
វត្ថុតាងរួមមានៈ
- របាំងសាច់អួនក្រឡាល្អិត ចំនួន១១ ខ្សែ ប្រវែង ៣.៣០០ម៉ែត្រ
- ក្បាលបរ ចំនួន ៨គ្រឿង
- លូកង ចំនួន ៤គ្រឿង
- របាំងស្បៃមុង ចំនួន ៦ខ្សែ ប្រវែង ១.០៥០ម៉ែត្រ
- លូកងស្បៃមុងចំនួន ៤គ្រឿង
- បង្គោល ចំនួន ៧៥០ដើម
- ត្រីចំរុះទម្ងន់ ២៥០គីឡូក្រាម​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter