៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២២៖ ផែនការ ១១៥.០០០ ហ.ត អនុវត្តបាន ១២៣.៩៥៥ ហ.ត ស្មើនឹង ១០៧,៧៩% ក្នុងនោះស្រូវស្រាល ៨១.៦៣៥ ហត ស្រូវកណ្ដាល ២៤.៧២៨ ហត ស្រូវធ្ងន់ ១៤.៦០៥ ហត ចំការ ១.១៨៨ ហត និងស្រូវឡើងទឹក ៩៧២ ហត បង្កេីនរដូវ ៨២៧ ហ.ត ដោយ ផ្ទៃដីភ្ជួររាស់បាន ១២៦.០៣២ ហ.ត ភ្ជួររាស់ដោយគ្រឿងយន្ត ១២៥.៩៩៦ ហត ភ្ជួររាស់ដោយគោក្របី ៣៦ ហត ។
២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ ១.០៥៤ហ.ត អនុវត្តបានសរុប ១.០៨៧ ហត ស្មើ ១០៣,១៣% ក្នុងនោះបន្លែគ្រប់មុខ ៣៥២ ហ.ត, ឪឡឹក ១៥៨ ហ.ត, ម្ទេសគ្រប់ប្រភេទ ៤ ហ.ត, ល្ពៅ ៥៤ ហ.ត, ម្នាស់ ០០ ហ.ត, ដំឡូងជ្វា ៨ ហ.ត, ពោតស ២៥៨ ហ.ត, ត្រាវ ៥២ ហ.ត , ខ្ញី ៦១ ហ.ត, សាគូ ៤១ ហ.ត និងរមៀត ៩៩ ហ.ត ប្រៀបធៀប ឆ្នាំមុន អនុវត្តបាន (៥០៧) ហត ។
៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖ អនុវត្តបានសរុប ២៧.៨៨៣ ហតស្មើ ១៤៤,៦២ % ផែនការប្រចាំឆ្នាំ ១៩.២៨០ ហ.ត ក្នុងនោះ ដំឡូងមី ១៩.៨៧១ ហ.ត, ពោតក្រហម ៦.៥៩១ ហ.ត អំពៅ ១២១ ហ.ត ដំណាំល្ង ៩៧ ហ.ត សណ្តែកដី ៤៩៥ ហ.ត សណ្តែកសៀង ១២៣ ហ.ត សណ្តែកបាយ ៤១២ ហ.ត និងសណ្តែកអង្គុយ ១៧៣ ហ.ត ។