ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ។ រួមមាន លោកនាយផ្នែក លោកនាយសង្កាត់ សហការជាមួយក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការនៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឧត្ដមសេនីយ៍ទោ ខ្វាន់ ប៊ុនធឿន តំណាងអគ្គស្នងការនគរបាលជាតិកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ដ-ស្រុកបាកាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ប៉ុស្តិ៍រដ្ឋបាលមេទឹកបរិស្ថាន យោធាខេត្ត និងយោធភូមិភាគទី០៥ ដែលមានកម្លាំងសរុបចំនួន ៤០នាក់ និងកាណូតចំនួន ០៨គ្រឿង បានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទ ចាប់ពី ព្រំប្រទល់ខេត្ដបាត់ដំបង មកដល់ចំនុចព្រែកដីរនាត បាន ០១ករណី បំផ្លាញចោល វត្ថុតាងរួមមាន៖
- របាំងសាច់អួនប្រវែង ៤.៧០០ម៉ែត្រ (១៥ខ្សែ)
- ក្បាលបរចំនួន ១៥គ្រឿង
- បង្គោល ចំនួន ៥០០ដើម
- ត្រីចំរុះទម្ងន់ ២០គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម