មាតិកា
ប្រជុំពិភាក្សាស្ដីពីការតាមដាន​ និង​ពង្រឹង​ការប្រើប្រាស់​គេហទំព័ររបស់​មន្ទីរ​ និង​ប្រមូល​ធាតុចូលសម្រាប់​បង្កើត​កម្មវិធី​ប្រេីប្រាស់លេី​ទូរស័ព្ទ​ដៃ​ នៅប​ន្ទប់ប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ២០ សីហា ២០២២
136

ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២​ លោក​ ឡាយ​ វិសាល​ ប្រធាន​ការិយាល័យ​រដ្ឋបាល​ បុគ្គលិក​ និង ក្រុមការងារគេហទំព័រ និងគ្រប់គ្រងប្រព័ន្ធបណ្តាញសង្គម​ បានជួបប្រជុំស្ដីពីការតាមដាន​ និង​ពង្រឹង​ការប្រើប្រាស់​គេហទំព័ររបស់​មន្ទីរ​ និង​ប្រមូល​ធាតុចូលសម្រាប់​បង្កើត​កម្មវិធី​ប្រេីប្រាស់លេី​ទូរស័ព្ទ​ដៃ​ ជាមួយ លោកប្រធាន​/អនុប្រធាន​ការិយាល័យ​ ព័ត៌មាន​វិទ្យា​ និងបច្ចេកវិទ្យា​ទូរគមនាគមន៍​ នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅ​បន្ទប់​ប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្ត​ពោធិ៍សាត់​ ដែលមានអ្នកចូលរួម​ ៧រូប​ ស្រី​ ១រូប​ ។​ ខ្លឹមសារសំខាន់នៃកិច្ចប្រជុំ មានជារួម: 
១. បង្ហាញនូវចំណុចល្អ និងចំណុចត្រូវកែលំអ 
នៃការ​អនុវត្តលើ​គេហទំព័រ
២.បន្ថែមមាតិការផែនទី និងការបញ្ចូលព័ត៌មានលើគេហទំព័រ
៣.និង​ប្រមូល​ធាតុចូលសម្រាប់​បង្កើត​កម្មវិធី​ប្រេីប្រាស់លេី​ទូរស័ព្ទ​ដៃ​  ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter