មាតិកា
សិក្ខាសាលា​ សមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២២-២០២៥ ស្រុក ឃុំ នៅសាលាស្រុកកណ្តៀង
ចេញ​ផ្សាយ ២២ សីហា ២០២២
71

ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមសិក្ខាសាលា​ សមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២២-២០២៥ ស្រុក ឃុំ ឆ្នាំ ២០២២ នៅសាលាស្រុកកណ្តៀង ក្រោមអធិបតីភាព ឯកឧត្តម ចេង ឡៃ អភិបាលនៃគណៈអភិបាលខេត្តស្តីទី តំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាល​ ខេត្តពោធិ៍សាត់ ភ្ញៀវដែលអញ្ជើញចូលរួមនាឱកាសនោះរួមមាន៖  លោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុក លោក អភិបាលស្រុកកណ្តៀង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត,​ លោក លោកស្រីក្រុមប្រឹក្សាស្រុក,​ សមាជិកក្រុមប្រឹក្សាស្រុក,​ ការិយាល័យចំណុះរដ្ឋបាលស្រុក,​ លោក លោកស្រី នាយក នាយករងស្រុក,​ លោក លោកស្រី តំណាង អង្គការដៃគូក្នុងស្រុក,​ កង​កម្លាំងប្រដាប់អាវុធទាំងបី,ប្រធាន ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំង៩ឃុំ ក្នុងស្រុកកណ្តៀង ដែលមានអ្នកចូលរួមសរុបចំនួន ១១៤នាក់ ស្រី ៣៧ នាក់ ។ សិក្ខាសាលាក្នុងគោលបំណង ៖
១-តំរង់ទិសគម្រោងសកម្មភាពអភិវឌ្ឍន៍ដែលស្នេី​ឡើងដោយឃុំ អោយបានសុីសង្វាក់ទៅនឹងគោលនយោបាយ​យុទ្ធសាស្ត្រ និងសកម្មភាពនានា របស់មន្ទីរជំនាញ និងបណ្តាអង្គការផ្សេងៗ​ ។
២-ដើម្បី​កៀរគរ​ប្រមូលផ្តុំប្រភពធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន​ ។
ជាលទ្ធផលនៃអង្គសិក្ខាសាលា នេះឃើញតាមបណ្តាមន្ទីរ និងអង្គការ ក្នុងស្រុកមួយចំនួនបានធ្វើការចូលរួមគាំទ្រគម្រោងជាច្រើនរបស់ ឃុំមួយចំនួនដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter