ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី មន្ត្រី រាជការ និងក្រុមគ្រួសារសព បានអញ្ជើញធ្វើពិធីប្រគល់ថវិការបស់សមាគមមិត្តកសិកម្ម នូវថវិកាចំនួន ៦.០០០.០០០ រៀល ជូនដល់គ្រួសារ សព លោក សៀង សំផល ដែលជា មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២៤ កក្កដា ឆ្នាំ២០២២ កន្លងទៅ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម