ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមពិធីផ្សព្វផ្សាយការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិ នៃច្បាប់ស្តីពីការងារ នៅសណ្ឋាគាររីវឺសាយ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកបេឡាជាតិសន្តិសុខសង្គម និង ឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្ដីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត និងម្ចាស់សហគ្រាស ក្រុមហ៊ុន ភោជនីដ្ឋាន យ៉ាងច្រើនកុះករ។
ខ្លឹមសារសំខាន់ផ្តោតលើកម្មករ និយោជិក
សំខាន់រួមមាន:
១.អត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ បសស
២.កាតព្វកិច្ចក្នុងការចុះបញ្ជី បសស និងលក្ខខណ្ឌចាំបាច់នានា។
៣.ការទូទាត់សំណងគ្រោះថ្នាក់ការងារ ការថែទាំសុខភាព និងប្រាក់សោធននិវត្តន៍ ។