ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី អត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាសូឡាបូមទឹក ដំណើរការដោយថាមពលព្រះអាទិត្យក្នុងវិស័យកសិកម្ម ទៅកាន់អាជ្ញាធរស្រុក ឃុំ សហគមន៍កសិកម្ម និងកសិករដែលមានសក្តានុពលធំៗនៅក្នុងស្រុកវាលវែង ។ ដែលរៀបចំដោយ អង្គការ PIN
គោលបំណង
១. ដើម្បីឲ្យភាគីអ្នកពាក់ព័ន្ធបានដឹងពីសេវាកម្មរបស់ក្រុមហ៊ុន និងការអនុវត្តក្នុងតំបន់
២. ផ្សព្វផ្សាយពីការលក់បច្ចេកវិទ្យាថាមពលព្រះអាទិត្យ
៣. បង្កើនកិច្ចសហការរវាងភាគីអ្នកពាក់ព័ន្ធ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម