ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងតាមដានលើការងារបង្កបង្កើនផលរដូវវស្សា ឆ្នាំ២០២២ និង ពិនិត្យ ផ្តល់យោបល់លើ ពង្រាងរបាយការណ៍បូកសរុបលទ្ធផលការងារកសិកម្ម ប្រចាំខែសីហា និងទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធានមន្ទីរ លោកប្រធានការិយាល័យជំនាញ និងមន្ត្រី សរុបចំនួន ១១រូប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម