ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរនៃខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដឹកនាំដោយលោកភុន សុវណ្ណា សហការជាមួយកម្លាំងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងសហគមន៍នេសាទ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទពីចំណុចភូមិអាកល់ឃុំអូរសណ្ដាន់ ដល់ចំណុចបឹងស្ទឹងប្រវែង ភូមិកំពង់ឡរ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ជាលទ្ធផលបាន០១ករណី វត្ថុតាងរុះរើបំផ្លាញចោលមាន :
- របាំងសាច់អួនក្រឡាល្អិត០៨ខ្សែ ប្រវែង១.៧០០ម៉ែត្រ
- បរចំនួន០៩គ្រឿង
- លូកងសាច់អួន០៥គ្រឿង
- បង្គោល១៥០ដើម
- ចាក់លែងកូនត្រីទម្ងន់២៥គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម