ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានការរៀបចំប្រជុំមួយនៅការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាកាន ដឹកនាំដោយលោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្ត ។
* សមាសភាពចូលរួម :
- កញ្ញា ឡាយ ដាវីន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្ត
- លោក សាក់ មនោរម្យ មន្ត្រី កិច្ចសន្យា
- លោក ជា ដែន ប្រធានផ្នែក ផលិតកម្ម និងបសុព្យាបាល នៃការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកបាកាន
- ភ្នាក់ងារសុខភាពសត្វភូមិ ជាតំណាងឃុំ ទូទាំងស្រុកបាកាន
សរុបចំនួន ១២នាក់ ស្រី ១នាក់
* គោលបំណងនៃកិច្ចប្រជុំ៖
១. ជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក គោ ក្របី
២. ជំរុញតាមដានស្ថានភាពជំងឺឆ្លងសត្វ ដល់ភ្នាក់ងារសុខភាពសត្វឃុំ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម