មាតិកា
សិក្ខាសាលាសមាហរណកម្ម វិនិយោគ បីឆ្នាំរំកិល ២០២៣-២០២៥ នៅសាលាស្រុកភ្នំក្រវាញ
ចេញ​ផ្សាយ ២៤ សីហា ២០២២
68

ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២
លោក​ សៅ​ វណ្ណៈ​ ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​ បានអញ្ជេីញ​ចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២៣-២០២៥ នៅសាលាស្រុកភ្នំក្រវាញ ក្រោមអធិបតីភាព ឯកឧត្តម ចេង ឡៃ អភិបាលនៃគណ:អភិបាលខេត្តស្តី​ទី តំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ភ្ញៀវដែលអញ្ជើញចូលរួមនាឱកាស​នោះរួមមាន៖  លោក  ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកភ្នំក្រវាញ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ,លោក លោកស្រីក្រុមប្រឹក្សាស្រុក,សមាជិកក្រុមប្រឹក្សាស្រុក,ការិយាល័យចំណុះរដ្ឋបាលស្រុក,លោក លោកស្រី នាយក នាយករងស្រុក,លោក លោកស្រី តំណាង អង្គការដៃគូក្នុងស្រុក,ក្នុងកម្លាំងប្រដាប់អាវុធទាំងបី,ប្រធាន ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំង៩ឃុំ ក្នុងស្រុកកណ្តៀង ដែល​មានអ្នកចូលរួមសរុបចំនួន ១០២នាក់ ស្រី ៣១នាក់ ។ សិក្ខាសាលាក្នុងគោលបំណង ៖
១-តំរង់ទិសគម្រោងសកម្មភាពអភិវឌ្ឍន៍ដែលស្មើឡើងដោយឃុំ អោយបានសុីសង្វាក់ទៅនឹងគោលនយោបាយ​យុទ្ធសាស្ត្រ និងសកម្មភាពនានា របស់មន្ទីរជំនាញ និងបណ្តាអង្គការផ្សេងៗ។
២-ដើម្បី​កៀរគរ​ប្រមូលផ្តុំប្រភពធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។
ជាលទ្ធផលនៃអង្គសិក្ខាសាលា នេះឃើញមានតាមបណ្តាមន្ទីរ និងអង្គការ ក្នុងស្រុកមួយចំនួនបានធ្វើការចូលរួមគាំទ្រគម្រោងជាច្រើនរបស់ ឃុំមួយចំនួនដែរ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter