ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរ នៃខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ដឹកនាំដោយលោកភុន សុវណ្ណា រួមមាននាយរងសង្កាត់រដ្ឋបាលជលផលក្រគរ កណ្តៀង សហការជាមួយក្រុមការងារថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលប្រចាំការបឹងទន្លេសាបមានទីតាំនៅកន្លែងអភិរក្សជលផលជ្រោយស្តីដឹកនាំដោយ ឧត្តមសេនីយ៍ទោ ម៉ែន សុីប៊ន នាយសេនាធិការរងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឧត្តមសេនីយ៍ទោ ខ្វាន់ ប៊ុនធឿន ដំណាងអគ្គស្នងការនគរបាលជាតិ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងសហគមន៍នេសាទសរុប ២៧នាក់កាណូត ០៦គ្រឿង បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទពីចំណុច ភូមិអាកល់ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ដល់ចំណុចតាគល់ ភូមិព្រែកត្របែក ឃុំកញ្ជរស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ជាលទ្ធផលបាន០១ករណី វត្ថុតាងរុះរើបំផ្លាញចោលមាន៖
- របាំងសាច់អួនក្រឡាល្អិត ១២ខ្សែ ប្រវែង ២.៥០០ម៉ែត្រ
- បរចំនួន០៦គ្រឿង
- លូកងសាច់អួនចំនួន២៥គ្រឿង
- បង្គោលចំរិង៣៥០ដើម
- ចាក់លែងត្រីចំរុះចំនួន ៩៥គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម