មាតិកា
ការចែកកូនមាន់​ និងសំភារៈប្រេីប្រាស់​ ព្រមទាំងចំណីមាន់​ ក្នុង​វគ្គបច្ចេកទេសចិញ្ចឹមមាន់ធន់នឹង​ការប្រែប្រួលអាកាសធាតុ និងចុះពិនិត្យណែនាំ កសិករលើការដាំដុះដំណាំបន្លែ
ចេញ​ផ្សាយ ២៤ សីហា ២០២២
140

ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រុមការងារមន្ទីរសិកម្មរុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងមានការចូលរួមពីលោក ហៃ ធូរ៉ាអនុប្រធានមន្ទីរ លោកផាត់ សារុន ប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត លោក​ មាស សេត ប្រធាននិងមន្ត្រីការិយាល័យក្សេត្រសាស្ត្រ បានរៀបចំពិធីចែកកូនមាន់ ចំនួន៦០០ក្បាល ស្នូកទឹកចំណី ៦០ និងចំណីកូនមាន់១៥០គីឡូក្រាម​ ដល់កសិករដែលបានចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ធន់នឹងការប្រែប្រួលអាកាសធាតុ និងចុះពិនិត្យណែនាំ កសិករលើការដាំដុះដំណាំបន្លែ (ត្រប់ ម្ទេស និងស្ពៃនិងធ្វើបង្ហាញជាក់ស្តែងលើការដាំកូនដំណាំ ដោយគ្របផ្ទាស្ទិច ដែលសហការក្រោមគម្រោងសមាហរណកម្ម បោសសំអាតដោះមីន និងជួយជនរងគ្រោះដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (CMAC) ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារ Crown Agent-Japan​ 

ចំនួនអ្នកចូលទស្សនា
Flag Counter