៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២២៖ ផែនការ ១១៥.០០០ ហ.ត អនុវត្តបាន ១២៥.៣៤០ហ.ត ស្មើនឹង ១០៨,៩៩% ក្នុងនោះស្រូវស្រាល ៨២.០៨៦ ហត ស្រូវកណ្ដាល ២៥.២៥៨ ហត ស្រូវធ្ងន់ ១៤.៩០០ ហត ចំការ ១.១៨៨ហត និងស្រូវឡើងទឹក ៩៧២ ហត បង្កេីនរដូវ ៩៣៦ ហ.ត ដោយ ផ្ទៃដីភ្ជួររាស់បាន ១២៧.០៧៤ ហ.ត ភ្ជួររាស់ដោយគ្រឿងយន្ត ១២៧.០៣៨ ហត ភ្ជួររាស់ដោយគោក្របី ៣៦ ហត ។
២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ ១.០៥៤ហ.ត អនុវត្តបានសរុប ១.០៩២ ហត ស្មើ ១០៣,៦១% ក្នុងនោះបន្លែគ្រប់មុខ ៣៥៧ ហ.ត, ឪឡឹក ១៥៨ ហ.ត, ម្ទេសគ្រប់ប្រភេទ ៤ ហ.ត, ល្ពៅ ៥៤ ហ.ត, ដំឡូងជ្វា ៨ហ.ត, ពោតស ២៥៨ ហ.ត, ត្រាវ ៥២ ហ.ត , ខ្ញី ៦១ ហ.ត, សាគូ ៤១ ហ.ត និងរមៀត ៩៩ ហ.ត ប្រៀបធៀប ឆ្នាំមុន អនុវត្តបាន(៥០២) ហត ។
៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖ អនុវត្តបានសរុប ២៩.១២៦ ហតស្មើ ១៥១,០៧ % ផែនការប្រចាំឆ្នាំ ១៩.២៨០ហ.ត ក្នុងនោះ ដំឡូងមី ២០.៧៥១ ហ.ត, ពោតក្រហម ៦.៩៣៥ ហ.ត អំពៅ ១២១ ហ.ត ដំណាំល្ង ៩៧ ហ.ត សណ្តែកដី ៥០៧ ហ.ត សណ្តែកសៀង ១២៣ ហ.ត សណ្តែកបាយ ៤២០ ហ.ត និងសណ្តែកអង្គុយ ១៧៣ ហ.ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម