ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២២-២០២៥ ស្រុក ឃុំ ឆ្នាំ ២០២២ នៅសាលាស្រុក តាលោសែនជ័យ ក្រោមអធិបតីភាព ឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ តំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោក ស៊េីន សាក់សារ៉ាន់ ប្រធានក្រុមប្រឹក្សាស្រុក តាលោសែនជ័យ ,លោក សំ ណារិទ្ធិ អភិបាលនៃគណ:អភិបាលស្រុកតាលោសែនជ័យ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត,លោក លោកស្រី ក្រុមប្រឹក្សាស្រុក ,លោក លោកស្រី តំណាងអង្គការដៃគូនានាក្នុងស្រុក,កងកំលាំងទាំងបី,ក្រុមប្រឹក្សាឃុំ តាលោ និងឃុំ ផ្ទះរុង ដែលមានភ្លៀវចូលរួម សរុបចំនួន ១២៥នាក់ ស្រី ១៩នាក់ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម