មាតិកា
កិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តវារីវប្បកម្ម ល្អ និងបច្ចេកទេសក្រោយពេលប្រមូលផល ជាមួយបណ្តុំអាជីកម្ម ចិញ្ចឹមត្រី-កង្កែបរបស់កម្មវិធី ASPIRE នៅភូមិថ្មី ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៥ សីហា ២០២២
63

ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រុមការងារខណ្ឌរដ្ឋបាលជលផល រួមជាមួយលោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលថ្នាក់ខេត្ត បានចុះសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តវារីវប្បកម្ម ល្អ និងបច្ចេកទេសក្រោយពេលប្រមូលផល ជាមួយបណ្តុំអាជីកម្ម ចិញ្ចឹមត្រី-កង្កែបរបស់កម្មវិធី ASPIRE នៅភូមិថ្មី ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានប្រធាន អនុប្រធានបណ្តុំ និង​សមាជិកសរុប​ ៣០នាក់​ ។​ ជាលទ្ធផលបានរកឃើញ នូវចំណុចល្អច្រើន ដូចជា:
-​ ការអនុវត្តតាមច្ចេកទេសវារីវប្បកម្ម ល្អ
-​ ក្រោយពេលប្រមូលផលពួកគាត់បានចាប់លក់ ឱ្យឈ្មួញក្នុងស្រុក និងជាពិសេស ក្រៅពីហូបចុក ពួកគាត់បានកែច្នៃជាត្រីអណ្តែង ឆ្អើរ និងងៀតត្រីអណ្តែង​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter