ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក សេង សុងលី តំណាងខណ្ឌរដ្ឋបាលជលផល រួមជាមួយលោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលថ្នាក់ខេត្ត បានចុះសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តវារីវប្បកម្ម ល្អ និងបច្ចេកទេសក្រោយពេលប្រមូលផល ជាមួយបណ្តុំអាជីកម្ម ចិញ្ចឹមត្រីអណ្តែងរបស់កម្មវិធី ASPIRE នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានប្រធាន អនុប្រធានបណ្តុំ និងសមាជិកសរុប ២៨នាក់ ។ ជាលទ្ធផលបានរកឃើញ នូវចំណុចល្អច្រើន ដូចជា:
- ការអនុវត្តតាមច្ចេកទេសវារីវប្បកម្ម ល្អ
- ក្រោយពេលប្រមូលផលពួកគាត់បានចាប់លក់ឱ្យឈ្មួញក្នុងស្រុក និងជាពិសេស ក្រៅពីហូបចុកស្រស់ ពួកគាត់ក៏បានកែច្នៃទុកសម្រាប់ហូបបន្ត ។
- បានបន្តចិញ្ចឹមត្រីអណ្តែងប្រហែល៥០% នៃសមាជិកបណ្តុំអាជីវកម្មទាំងអស់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម