មាតិកា
កិច្ចប្រជុំ​ ការពិនិត្យ​ តាមដាន​ វាយតម្លៃ​ពីស្ថានភាពទឹកជំនន់​ និង​ត្រៀមលក្ខណៈ​ចុះអន្តរាគមន៍តាមភាពចាំបាច់​ តាម​ប្រព័ន្ធ​ Zoom Meeting នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២៦ សីហា ២០២២
101

ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោក​ កែវ​ ចន្ទកែវ​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និង​មន្ត្រី​ នៃមន្ទីរកសិកម្ម​ ខេត្ត​ បានអញ្ជេីញ​ចូលរួម​ប្រជុំ​តាមប្រពន្ធ័​បញ្ជូន​សម្លេង​ និងរូបភាព​ Zoom Meeting នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​ ស្ដីអំពី​ ការពិនិត្យ​ តាមដាន​ វាយតម្លៃ​ពីស្ថានភាពទឹកជំនន់​ និង​ត្រៀមលក្ខណៈ​ចុះអន្តរាគមន៍តាមភាពចាំបាច់​ ។ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ តូច​ ប៊ុនហួរ​ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានលេខាធិការដ្ឋាន​ គ្រប់គ្រង​គ្រោះមហន្តរាយ​ ប្រចាំក្រសួង​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter