ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោក នាង ង៉ែត តំណាងខណ្ឌរដ្ឋបាលជលផល រួមជាមួយលោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលថ្នាក់ខេត្ត បានចុះសម្របសម្រួលកិច្ចប្រជុំការវាយ តំលៃការអនុវត្តបណ្តុំអាជីវកម្មចិញ្វឹមត្រី ជាមួយបណ្តុំអាជីកម្ម ចិញ្ចឹមត្រីអណ្តែងរបស់កម្មវិធី ASPIRE នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានប្រធាន អនុប្រធានបណ្តុំ និង សមាជិកសរុប៣០ នាក់។ជាលទ្ធផលបានរកឃើញ នូវចំណុចល្អដូចជា:
-បានអនុវត្តតាមច្ចេកទេសវារីវប្បកម្ម ល្អ ហើយកសិករនៅបន្តការចិញ្ចឹមត្រី ប្រហែល៦៥%-៧០%
-បានវាយតំលៃលើលក្ខណៈវិនិច្ឆ័យ និងដាក់ពិន្ទុទទួលបានចំណាត់ថ្នាក់ល្អបង្គួរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម