មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២​ និង​ការរំលឹកបន្ថែមពីការចុចGPSសម្រាប់ឡទើបសាងសង់ថ្មីៗ
ចេញ​ផ្សាយ ២៧ សីហា ២០២២
231

ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២​ លោក ប៊ិន ស៊ិនណារ៉ា មន្ត្រីបច្ចេកទេសខេត្តបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក លោកស្រី មន្ត្រីរដ្ឋបាលកម្មវិធី និងក្រុមហ៊ុនជាតាមបណ្តាស្រុកនិមួយៗ ។ជាលទ្ធផលសំរេចបាន: ការសាងសង់ឡបានចំនួន ៥ឡ និង បើកវគ្គបង្រៀនអ្នកប្រើប្រាស់ឡបាន 
២វគ្គ-សាងសង់រោងជីកំប៉ុស្តិ៍ បានចំនួន៥រោងជី-ស្រង់ទិន្នន័យរោងជីបានចំនួន ៧រោងជី និង ធ្វើទិវាបង្ហាញពីការប្រើប្រាស់ជីឡជីវឧស្ម័ន បានចំនួន ១វគ្គ។
ក្នុងនោះដែរមន្រ្តីបច្ចេកទេស និងមន្ត្រីរដ្ឋបាលបានជម្រុញបន្ថែមពីការចុះតាមដានឡដែលទើបសាងសង់រួច និងឡចាស់ៗ។ ពិសេសពន្យល់ពីការទុកដាក់កាកសំណល់ និងជម្រុញកសិករអោយសាងសង់រោងជីកំប៉ុស្តិ៍។ ការរំលឹកបន្ថែមពីការចុចGPSសម្រាប់ឡទើបសាងសង់ថ្មីៗ និងការចុះបញ្ចប់ឡដែលផុតការធានារយៈពេល២ឆ្នាំ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter