ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ ,លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរ ,លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ ,លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ,លោក ឡាយ វិសាល ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក ,លោក ម៉ែន វណ្ណ: អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក បានអញ្ជេីញចូលរួមកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរ គ្រឿងញៀន តាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ។ ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ខ្លឹមសារនៃកិច្ចប្រជុំរួមមាន:
-ការរាយការណ៍ស្តីពីរបាយការណ៍នៃការបង្ក្រាបបទល្មើសគ្រឿងញៀន និងលទ្ធផលការងារអនុវត្តកន្លងមក
-ការយល់ដឹងអំពីផលប៉ះពាល់និងគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងគ្រឿងញៀន
-បញ្ហាគ្រឿងញៀន
-ការពិភាក្សា (សំនួរ និងចម្លើយ) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម