មាតិកា
កិច្ចប្រជុំពិភាក្សាលើការផ្ទេរបញ្ជីសារពើភណ្ឌក្រុង/ស្រុក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ៣០ សីហា ២០២២
71

ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២​ លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្ទេរបញ្ជីសារពើភណ្ឌក្រុង/ស្រុក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងនៃគណៈអភិបាលក្រុង/ស្រុក លោក អនុប្រធានមន្ទីរកសិកម្ម ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ការិយាល័យរដ្ឋបាល ការិយាល័យផែនការគណនេយ្យ សរុប១៧នាក់។
គោលបំណងនៃកិច្ចប្រជុំៈ ពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញជាថ្មីម្ដងទៀតជាមួយរដ្ឋបាលក្រុង ស្រុក បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងបញ្ចាក់មូលហេតុ​(កើនឡើងឬថយ) និងដើម្បីរៀបចំរបាយការណ៍ជូនលេខាធិការដ្ឋាន គជវវ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ទាន់ពេលវេលា ។

ចំនួនអ្នកចូលទស្សនា
Flag Counter