មាតិកា
កិច្ចប្រជុំគណ:កម្មាធិការបណ្តុះបណ្តាល នៃគណ:កម្មាធិការជាតិបណ្តុះបណ្តាល នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣០ សីហា ២០២២
85

ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម កិច្ចប្រជុំគណ:កម្មាធិការបណ្តុះបណ្តាល នៃគណ:កម្មាធិការជាតិបណ្តុះបណ្តាល នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ដែលរៀបចំដោយ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ នៅក្នុងកិច្ចប្រជុំនេះដែរ​ មានការអញ្ជើញចូលរួម ពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, រដ្ឋបាលសាលាខេត្ត,តំណាងធនាគារហិរញ្ញវត្ថុ, លោកគ្រូ អ្នកគ្រូ,អគ្គីសនីខេត្តពោធិ៍សាត់, សរុបចំនួន ៥០ នាក់ ក្នុងនោះស្រី ចំនួន ០៦នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter