មាតិកា
លទ្ធផលការងារបង្កបង្កើនផលស្រូវរដូវវស្សា - ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម គិតត្រឹមថ្ងៃទី ២៩ ខែ សីហា​ ឆ្នាំ ២០២២
ចេញ​ផ្សាយ ៣០ សីហា ២០២២
121

៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ២៩ ខែ សីហា​ ឆ្នាំ ២០២២ មានដូចខាងក្រោមៈ

១-ការបង្កបង្កើនផលស្រូវរដូវវស្សា  គិតត្រឹមថ្ងៃទី ២៩ ខែ សីហា​  ឆ្នាំ២០២២៖ ផែនការ  ១១៥.០០០ ហ.ត  អនុវត្តបាន ១២៦.០៣០ ហ.ត ស្មើនឹង ១០៩,៥៩% ក្នុងនោះស្រូវស្រាល ៨២.០៩៣ ហត ស្រូវកណ្ដាល ២៥.២៩៦ ហត ស្រូវធ្ងន់ ១៤.៩៦១ ហត ចំការ ១.១៨៨ ហត និងស្រូវឡើងទឹក  ៩៧២ ហត បង្កេីនរដូវ​ ១.៥២០​ ហ.ត​ ដោយ ផ្ទៃដីភ្ជួររាស់បាន  ១២៨.០២១ ហ.ត ភ្ជួរ​រាស់​ដោយគ្រឿងយន្ត​ ១២៧.៩៨៥​ ហត​ ភ្ជួរ​រាស់​ដោយគោក្របី​ ៣៦​ ហត​ ។

២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ  ១.០៥៤ហ.ត  អនុវត្តបានសរុប ១.១០៩ ហត ស្មើ ១០៥,២២% ក្នុងនោះបន្លែគ្រប់មុខ ៣៦៣ ហ.ត, ឪឡឹក ១៥៩ ហ.ត, ម្ទេសគ្រប់ប្រភេទ ៤ ហ.ត, ល្ពៅ ៥៤ ហ.ត, ម្នាស់ ០០ ហ.ត, ដំឡូងជ្វា ៨ ហ.ត, ពោតស ២៦៨ ហ.ត, ត្រាវ ៥២ ហ.ត , ខ្ញី ៦១ ហ.ត, សាគូ ៤១ ហ.ត និងរមៀត  ៩៩ ហ.ត  ប្រៀបធៀប ឆ្នាំមុន អនុវត្តបាន (៤៨៥) ហត ។

៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖  អនុវត្តបានសរុប ២៩.៣១៨ ហតស្មើ  ១៥២,០៦ %  ផែនការប្រចាំឆ្នាំ ១៩.២៨០ ហ.ត  ក្នុងនោះ ដំឡូងមី ២០.៩៣០  ហ.ត, ពោតក្រហម  ៦.៩៣៥ ហ.ត អំពៅ  ១៣៣​ ហ.ត ដំណាំល្ង  ៩៧ ហ.ត សណ្តែកដី  ៥០៧   ហ.ត សណ្តែកសៀង ១២៣ ហ.ត សណ្តែកបាយ ៤២០ ហ.ត និងសណ្តែកអង្គុយ ១៧៣ ហ.ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter