មាតិកា
កិច្ចប្រជុំសាមញ្ញគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តប្រចាំ​ ខែសីហា​ ឆ្នាំ២០២២ អណត្តិទី៣ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ៣០ សីហា ២០២២
80

ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២​ លោកស្រី​ សួង កញ្ញា អនុប្រធានការិយាល័យ​រដ្ឋបាល-បុគ្គលិក បានចូលរួមកិច្ចប្រជុំសាមញ្ញគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តប្រចាំ​ ខែសីហា​ ឆ្នាំ២០២២ អណត្តិទី៣ ក្រោមអធិបតីភាព លោកជំទាវ ឈឹម សុីណា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ ។​ កិច្ចប្រជុំនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់​ ។  សមាសភាពចូលរួមមាន:
-ឯកឧត្តម លោកជំទាវ អនុប្រធាន គ.ក.ស.ក ខេត្ត
-លោក លោកស្រី សមាជិក គ.ក.ស.ក តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត និងតាមបណ្តាក្រុង ស្រុក។
អ្នកចូលរួមសរុប ៣៣នាក់​ ស្រី្ត​ ២៩នាក់​ ។ 
ខ្លឹមសារនៃកិច្ចប្រជុំរួមមាន:
១.ពិនិត្យកូរ៉ុម និងឆ្លងសេចក្តីព្រាងរបៀបវារ:នៃអង្គប្រជុំ
២.ពិនិត្យឆ្លងនិងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ គ.ក.ស.ក ខេត្ត
៣.របាយការណ៍ និងបញ្ហាប្រឈមចាំបាច់នានារបស់សមាជិក សមាជិកាតាមបណ្តាមន្ទីរវិស័យ ដែលត្រូវការ​ចាំ​បាច់យកមកធ្វើដំណោះស្រាយ
៤.បញ្ហាផ្សេងៗ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter