មាតិកា
កិច្ចប្រជុំបណ្តាញជលផលកម្ពុជា​ CFN លើកទី១ នៃឆ្នាំ២០២២​ ដែលរៀចំដោយអង្គការ​ FACT នៅសាលប្រជុំទន្លេបាសាក់​ II រាជធានីភ្នំពេញ
ចេញ​ផ្សាយ ៣០ សីហា ២០២២
78

ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២​ លោក​ ហៃ​ ធូរ៉ា​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម
កិច្ចប្រជុំបណ្តាញជលផលកម្ពុជា​ CFN លើកទី១ 
នៃឆ្នាំ២០២២​ ដែលរៀចំដោយអង្គការ​ FACT នៅសាលប្រជុំទន្លេបាសាក់​ II រាជធានីភ្នំពេញ​ ​ដឹកនាំដោយលោក​ អ៉ឹង​ ទ្រី​ អនុប្រធានរដ្ឋបាលជលផល​ និងជាប្រធាន​ CFN ។ 
កិច្ចប្រជុំមានគោលបំណងសំខាន់រួមមាន៖
១​-​ ដើម្បីរាយការណ៍ជូនពីសកម្មភាពនិងលទ្ធផលសំខាន់ៗរបស់សមាជិកបណ្តាញ CFN , NGO-CF, CCF/Cfi ក្នុងឆ្នាំ២០២១​ និងដើមឆ្នាំ២០២២ ព្រមទាំងទទួលបានអនុសាសន៍លើចំណុចកែលំអរបន្ថែមនិងការអនុវត្តផែនការសកម្មភាពបន្តរ។
២-​ ដើម្បីទទួលបានព័ត៌មានពីទិន្នន័យសំខាន់ៗស្តីពីស្ថានភាព ដំណើរការធ្វើវិសោធនកម្មច្បាប់ស្តីពីជលផល ដីព្រៃលិចទឹកដែលបានដក​ហូត និងផែនការកាត់ឆ្វៀលដីជូនពលរដ្ឋ និងទិន្នន័យការចុះបង្រ្កាបបទល្មើសនេសាទដោយកម្លាំងចម្រុះកន្លងមក។
៣-​ ដើម្បីទទួលបានអនុសាសន៍និងការគាំទ្រពីលោកប្រធានបណ្តាញ​ CFN​ និងអង្គប្រជុំលើ​សកម្មភាពសហការចុះសម្រងទិន្នន័យបន្ថែមស្តីពីជលផល និងវិធីសាស្រ្តការរៀបចំវេទីការសាធារណៈថ្នាក់ក្រោមជាតិ​ដែលផ្តោតលើលទ្ធផលចុះសិក្សាសម្រង់ទិន្នន័យ ។
សមាសភាពចូលរួម​ ប្រជុំទល់មុខមាន​ ២៨រូប​ ស្រី​ ៩រូប និង ប្រជុំតាមអនឡាញ(ស៊ូម)​ ៣៥រូប​ ស្រី​ ១២រូប​ សរុបទាំងអស់​ ៦៣រូប​ ស្រី​ ១២រូប​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter