ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រុមការងារអនុវត្តអនុកម្មវិធីថ្នាក់ខេត្ត និងថ្នាក់ស្រុក និងភ្ញាក់ងារផ្សព្វផ្សាយឃុំរំលេច បានចុះពិនិត្យបណ្តុំអាជីវកម្មបន្លែ និងការជម្រុញការលក់ប្រមូលផ្តុំនៅតាមអគារប្រមូលផ្តុំកសិផល នៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ក្នុងការចុះត្រួតពិនិត្យបណ្តុំអាជីវកម្ម មានបរិមាណផលិតផលបន្លែសរុប ៣៤០គីឡូក្រាម ដូចខាងក្រោម៖
- ត្រសក់ ចំនួន ២២០គីឡូក្រាម លក់បាន១គីឡូក្រាម ថ្លៃ១.៧០០រៀល សរុប ៣៧៤.០០០រៀល
- សណ្តែកគួរ ចំនួន ៤០គីឡូក្រាម លក់បាន១គីឡូក្រាម ថ្លៃ១.៣០០រៀល សរុប ៥២.០០០រៀល
- ស្ពៃស ចំនួន ៥០គីឡូក្រាម លក់បាន១គីឡូក្រាម ថ្លៃ៣.២០០រៀល សរុប ១៦០.០០០រៀល
ថវិកាសរុបពីការលក់បានចំនួន ៥៨៦.០០០ រៀល ។ ការលក់ផលិតផលដំណាំបន្លែដល់ឈ្មួញប្រមូលទិញ លោក គឹម ចន្ធី ក្រោមកិច្ចសន្យាកសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម