ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ភ្នាក់ងារផ្សព្វផ្សាយឃុំស្យា និងមន្រ្តីអនុវត្តអនុកម្មវិធីថ្នាក់ស្រុក បានចុះពិនិត្យបណ្ដុំអាជីវកម្មមាន់ សមាជិកបណ្តុំអាជីវកម្ម មាន៖
១. កសិករ ជា សុគន្ធ
២. កសិករ ម៊ាំង ចិត្រា ថិតនៅភូមិកំពង់សំបួរ ឃុំស្យា ស្រុកកណ្ដៀង ។ តាមការសាកសួរកសិករចិញ្ចឹមមាន់ និងប្រមូលផលមាន់លក់ ដូចខាងក្រោម៖
- មាន់សាច់ ចំនួន ៧៨ គីឡូក្រាមលក់បាន ១គីឡូក្រាម ថ្លៃ១៦.០០០រៀល សរុប ១.២៤៨.០០០រៀល
- កូនមាន់ ចំនួន ១៣២កូន លក់បាន១ក្បាល ថ្លៃ៥.០០០រៀល សរុប ៦៦០.០០០រៀល
ថវិកាសរុបពីការលក់មាន់សាច់ និងកូនមាន់ បានចំនួន ១.៩០៨.០០០ រៀល។ សមាជិកទាំងនេះបានប្រមូលផ្តុំផលិតផលមាន់សាច់ លក់ឱ្យឈ្មួញប្រមូលទិញតាមកិច្ចសន្យា និងកូនមាន់លក់ជូនសមាជិកក្នុងបណ្ដុំ និងកសិករផ្សេងទៀត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម