មាតិកា
បញ្ឈប់ការធ្វើនេសាទខុសច្បាប់​ នៅ​ ឃុំកំពង់លួង​ រហូត​ដល់ ចំនុចជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំ ក្បាលត្រាច ស្រុកក្រគរ
ចេញ​ផ្សាយ ៣១ សីហា ២០២២
288

ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់​ រួមមាន លោកនាយផ្នែកក្រគរ លោកនាយសង្កាត់ សហការជាមួយ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ ឧត្តមសេនីយ៍​ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង វរសេនីយ៍ឯក គុជ សុភាព តំណាងអគ្គស្នងការនគរបាលជាតិ​ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ រួមមាន កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប នគរបាលប៉ូលីសសេដ្ឋកិច្ចខេត្ត កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ ដែលមានកម្លាំងសរុបចំនួន ៣៩នាក់ និងកាណូតចំនួន ៦គ្រឿង បានចុះល្បាត និងអធិការកិច្ចចាប់ពី​ ឃុំកំពង់លួង​ រហូត​ដល់ ចំនុចជ្រោយស្ដីភូមិត្រពាំងរំដេញ ឃុំ ក្បាលត្រាច ស្រុកក្រគរ ដើម្បីចុះពិនិត្យ

នូវកិច្ចសន្យា​សម្របស្រួល ដោះស្រាយ រវាង ក្រុមការងារថ្នាក់ជាតិ-ក្រោមជាតិ និងប្រជានេសាទ

ទាំង៤៧គ្រួសារ  អំពីការបញ្ឈប់ការធ្វើនេសាទខុសច្បាប់​ (របាំងបរ) ដែលកិច្ចព្រមព្រាងទុករយៈពេល៥ថ្ងៃ ឲ្យរុះរើ ដោយខ្លួនឯងគិតចាប់ពីថ្ងៃទី២៦-៣០ ខែសីហា ឆ្នាំ ២០២២។ក្រោយពីចុះពិនិត្យជាក់ស្ដែង និងអធិការកិច្ចរួច​ប្រជានេសាទទាំង ៤៧គ្រួសារ បានរុះរើដោយខ្លួនឯងអស់ចំនួន ៩៥% តាមកិច្ចសន្យា ដោយនៅសេសសល់ចំនួន ០៤ របាំងមិនទាន់រុះរើ អស់នោះ ត្រូវបានក្រុមការងារធ្វើការរុះរើ និងបំផ្លាញចោល ជាលទ្ធផល បាន ០១ករណី 

វត្ថុតាងរួមមាន  

- របាំងសាច់អួន ចំនួន ០៤ខ្សែ ប្រវែង ៤៥០ម៉ែត្រ

- ក្បាលបរ ចំនួន ០៤គ្រឿង 

- បង្គោលចំនួន ៨០ ដើម 

- ចាក់ត្រីលែងចំនួន  ៨៥គីឡូក្រាម

ជាចុងក្រោយ ក្រុមការងារ បានណែនាំ ដល់អាជ្ញាធរឃុំ ឲ្យជួយផ្សព្វផ្សាយបន្ដ ចំពោះប្រជានេសាទដែល​ប្រើឧបករណ៍នេសាទខុសច្បាប់ ដោយបញ្ឈប់សកម្មភាព កុំឲ្យមានការខាតបង់ ព្រោះជារដូវបិទនេសាទ ។

ចំនួនអ្នកចូលទស្សនា
Flag Counter